ម៉ឺនុយជំនួយ នៅក្នុង ឧបករណ៍ប្រើប្រាស់ ឥឡូវបានបើក popup មួយ ជាមួយនឹងអត្ថបទជំនួយ (contextual help) មកពី http://www.geochathelp.com។ មិនមែនរាល់ទំព័រមានអត្ថបទជំនួយនោះទេ។ យើងក៏បានបន្ថែមផងដែរនូវភាពដែលអាចធ្វើទៅបាន សំរាប់តភ្ជាប់រូបជំនួយតូចៗឬ links ជំនួយមកពីកន្លែងនានានៅក្នុងទំព័រទៅកាន់ប្រធានបទជំនួយនៅក្នុងកន្លែងជំនួយ(help site)។
ទំព័រនៃការដំឡើងទូរស័ព្ទ|ឥឡូវនេះត្រូវបានបំបែក (ប៉ុន្តែបានភ្ជាប់) ពីទំព័រពត៌មានរបស់ខ្ញុំ។ អ្នកនៅតែអាចមើលទូរស័ព្ទដែលបានដំឡើងរបស់អ្នកនៅក្នុងពត៌មានរបស់អ្នក, ប៉ុន្តែដំណើរនៃការពិនិត្យកើតឡើងនៅក្នុង window ផ្សេងមួយទៀត។ ទាំងនេះធ្វើឲ្យងាយស្រួលដល់សកម្មភាពទៅវិញទៅមកដែលជាប់ទាក់ទង ហើយនិងចេញលទ្ធផលជាinterfaceដែលស្អាតជាងមុន នៅក្នុងទំព័រពត៌មាន។
ទំព័រជំនួយត្រូវបានបង្កើតជាមួយនឹងរបៀបនៃការដំឡើង Gateway ក្នុងតំបន់
ល្បឿន ហើយនិងការធ្វើឲ្យប្រសើរនៃភាពឋិតថេរមួយចំនួនត្រូវបានបង្កើតនៅលើ Gateway ក្នុងតំបន់។
នៅពេលដែលអ្នកប្រើប្រាស់មិនបានផ្ញើសារណាមួយដែលបង្ហាញនៅក្នុង ការបង្ហាញជាលក្ខណៈខ្សែ(streamview), យើងនឹងនៅតែបង្ហាញរូបតូចរបស់គាត់នៅលើផែនទីជាមួយនឹងទីតាំងដែលបានស្គាល់ចុងក្រោយ។ ប្រសិនបើអ្នកប្រើប្រាស់បានផ្ញើសារមួយ ហើយគាត់កំពុងត្រូវបានគេបង្ហាញនៅក្នុងផែនទីជាមួយនឹង ពពុះ(bubble) នោះ, ប៉ុន្តែគាត់បានរាយការណ៍ទីតាំងដែលថ្មីជាងមួយ, យើងក៏នឹងបង្ហាញផងដែរនូវរូបតូចរបស់គាត់នៅក្នុងទីតាំងថ្មី។ រូបតូចចុងក្រោយនោះឥឡូវនេះត្រូវបានបញ្ចូលនៅក្នុងការរៀបរាងនៃ លេខរៀងបន្តគ្នា ដែលមាន (1)
នៅក្នុងផ្នែកសាធារណៈក្រុម, ក្រោយពីធ្វើសំណើដើម្បីចូលរួមសាធារណៈក្រុមដែលទាមទារការយល់ព្រម, ប៊ូតុងសំរាប់ដកអនុញ្ញាតឲ្យអ្នកប្រើប្រាស់លុបសំណើចេញវិញ។
សាធារណៈក្រុមឥឡូវត្រូវបានគេដំរៀបតាមកន្លែងដែលនៅជិតទៅនឹងអ្នកប្រើប្រាស់។ លទ្ធផលដំបូងដែលអ្នកប្រើប្រាស់ទទួលបានឥឡូវគឺជាក្រុមដែលនៅជិតទីតាំងដែលបានស្គាល់ចុងក្រោយរបស់គាត់ ឬទីតាំងដែលគាត់បានបញ្ជាក់កំឡុងពេលដំណើរការចុះឈ្មោះ។
ប្រសិនបើរូបតូចរបស់អ្នកប្រើប្រាស់មួយចំនួនត្រួតលើគ្នានៅក្នុងកំរិតនៃការពង្រីកឬបង្រួមជាក់លាក់មួយនៅលើផែនទី, រូបតូចតាមប្រភេទនៃ “ពហុអ្នកប្រើប្រាស់” ត្រូវបានបង្ហាញ ដែលមាននូវការសន្ទនាខុសៗគ្នាទាំងអស់នៅក្នុងពពុះ(bubble) របស់វា។
នៅផ្នែកខាងក្នុងរូបតូចនៃខ្សែនៃការបែងចែក, ឥឡូវពពុះ(bubble) បង្ហាញ tabs សំរាប់ការសន្ទនានីមួយៗដែលមាននៅក្នុងការបែងចែក(cluster)។
អ្នកប្រើប្រាស់ណាមួយក៏បានអាចបន្ថែមទូរស័ព្ទទៅកាន់ពត៌មានរបស់គាត់ដោយផ្ញើ ”#I am [អ្នកប្រើប្រាស់|ទូរស័ព្ទ|ម៉ែល] លេខសំងាត់” ចេញពីទូរស័ព្ទរបស់គាត់។ នេះប្ដូរពីលើទូរស័ព្ទបច្ចុប្បន្នទៅជាទូរស័ព្ទដែលកំពុងតែប្រើដើម្បីផ្ញើ #iam ។
ការផ្ញើ #bye ចេញពីទូរស័ព្ទគឺដកគ្រឿងប្រើប្រាស់នោះចេញពីគណនីរបស់អ្នកប្រើប្រាស់។ នេះអាចត្រូវបានប្រើប្រាស់ក្នុងការភ្ជាប់គ្នាជាមួយនឹង #iam ។ ប្រសិនបើទូរស័ព្ទរបស់ខ្ញុំអស់ថ្ម ហើយខ្ញុំខ្ចីទូរស័ព្ទរបស់នរណាម្នាក់, ខ្ញុំអាចផ្ញើ ”#iam អ្នកប្រើប្រាស់ លេខសំងាត់”, ធ្វើនូវអ្វីដែលខ្ញុំចាំបាច់ត្រូវធ្វើ ហើយបន្ទាប់មកផ្ញើ ”#bye”។ ម្ចាស់ទូរស័ព្ទពុំមានផ្លូវសំរាប់ចូលទៅកាន់គណនីរបស់ geochat បានទេ ប្រសិនបើខ្ញុំបានលុបសារ ”#iam” ដែលមានលេខសំងាត់របស់ខ្ញុំ។ នេះត្រូវបានបន្ថែមជាការឆ្លើយតបមួយទៅកាន់សំណើមួយចំនួនរបស់ Ghana/Changefusion ។
ការផ្ញើ #whereis ឈ្មោះអ្នកប្រើប្រាស់ ឬ #whereis ឈ្មោះសំរាប់បង្ហាញ ធ្វើឲ្យសារត្រលប់មកវិញជាមួយនឹងទីតាំងដែលបានស្គាល់ចុងក្រោយរបស់អ្នកប្រើប្រាស់: “John Doe បាននិយាយថា ២ ថ្ងៃកន្លងទៅគាត់បាននៅ Accra, Ghana (lat:123, lon:234)”
ទំព័រនៃការដំឡើង Twitter ត្រូវបានប្ដូរទីតាំងទៅកាន់ទំព័រផ្សេងទៀត (ដូចដែលបានធ្វើចំពោះទំព័រសំរាប់ទូរស័ព្ទអញ្ជឹងដែរ)។ ពត៌មានក៏នៅតែអាចបានឃើញនៅក្នុងទំព័រពត៌មាន ប៉ុន្តែដំណើរការនៃការផ្ទៀងផ្ទាត់និងបញ្ជាក់ទាំងមូលកើតឡើងនៅខាងក្រៅទំព័រពត៌មាន។ទាំងនេះបានធ្វើអោយទំព័រពត៌មានមានសណា្តប់ធ្នាប់ជាងមុននិង ការធ្វើការទៅវិញទៅមកមានភាពងាយស្រួលជាងមុន។
ទំរង់សំរាប់ការដំឡើងម៉ែលត្រូវបានប្ដូរទីតាំងចេញពីទំព័រពត៌មាន។ ពត៌មានក៏នៅតែអាចបានឃើញនៅកន្លែងនោះ ប៉ុន្តែការដំឡើងកើតឡើងនៅក្នុងទំព័រផ្សេង។
ឥឡូវនេះអ្នកប្រើប្រាស់អាចបញ្ជាក់ច្បាស់នូវវិធីដែលគាត់ចង់ធ្វើការទាក់ទងនៅក្នុងក្រុមនីមួយៗតាមរយៈ protocol នីមួយៗ (ម៉ែល, sms, twitter)។ ការដំឡើងដែលមានគឺ: full (ទទួលរាល់សារទាំងអស់ជានិច្ច), daytime (ទទួលសារក្នុងកំឡុងពេលថ្ងៃសំរាប់អ្នកប្រើប្រាស់), disabled (មិនផ្ញើ updates តាមរយៈprotocolនោះ)។ ការដំឡើងនេះអាចខុសប្លែកពីគ្នានៅក្នុងក្រុមនីមួយ។ នេះគឺជាសំណើរបស់ ChangeFusion ។
ឥឡូវនេះអ្នកប្រើប្រាស់អាចដំឡើងទូរស័ព្ទដៃបានច្រើន, មានតែទូរស័ព្ទដៃមួយគត់ដែលសកម្មនៅពេលតែមួយ, ប៉ុន្តែគ្រាន់តែផ្ញើសារឆ្លងកាត់តាមទូរស័ព្ទដៃដែលបានដំឡើងរួចហើយ ធ្វើឲ្យវាសកម្មនិងដៅទិសដៅសារថ្មីៗទៅកាន់ទូរស័ព្ទនោះ។ នេះគឺជាសំណើមួយរបស់ Ghana ។
សារដែលទ្រង់ទ្រាយដូចនេះ:
N 10° 33' 0*W 120° 28' 0
គឺត្រូវបាន support ដើម្បីកែប្រែទីតាំង (update location)។
បញ្ហាដែលធ្វើឲ្យប៊ូតុងសំរាប់កែប្រែរូបតូចបង្ហាញខុសត្រូវបានដោះស្រាយ។
ក្រោយពីធ្វើការផ្លាស់ប្ដូរលេខសំងាត់, ឥឡូវអ្នកប្រើប្រាស់ត្រូវបាននាំទៅកាន់ទំព័រពត៌មានជាមួយនឹងសារដែលអនុញ្ញាតឲ្យគាត់ដឹងថាលេខសំងាត់គឺត្រូវបានផ្លាស់ប្ដូរយ៉ាងត្រឹមត្រូវ។
លេខទូរស័ព្ទ SMS gateway ដែល 'ត្រឹមត្រូវ' ឥឡូវគឺត្រូវបានបង្ហាញ កាលណាអ្នកប្រើប្រាស់ជ្រើសរើសប្រទេសហើយនិងអ្នកផ្គត់ផ្គង់របស់គាត់។
នៅពេល Login ចូលដំបូង, អ្នកប្រើប្រាស់នឹងត្រូវបានប្ដូរទិសទៅកាន់ទំព័រស្វាគមន៍មួយ ដែលស្នើរសុំឲ្យគាត់ចូលរួមក្រុមឬបង្កើតក្រុមផ្ទាល់ខ្លួនមួយ, ហើយដើម្បីភ្ជាប់ទៅកាន់ Twitter ប្រសិនបើគាត់មិនទាន់បានដំឡើងគណនី Twitter ។
Geochathelp.com ត្រូវបានដំឡើងហើយដាក់បញ្ជេញជាចំនុច wiki តែមួយគត់សំរាប់មាតិកាជំនួយនិងឯកសារសំរាប់រៀន Geochat ។ មាតិកាគឺស្ថិតនៅក្រោមការរៀបចំបង្កើត ហើយវាកំពុងតែតភ្ជាប់ពីគេហទំព័ររបស់ Geochat ។
ឥឡូវសារនៃការចុះឈ្មោះមានឈ្មោះសំរាប់បង្ហាញរបស់អ្នកប្រើប្រាស់ ហើយនិង Login របស់គាត់។
ឈ្មោះកាត់របស់ក្រុម បានត្រូវអនុញ្ញាតឲ្យមានកន្លែងទទេ(blanks)។ នេះបានបង្ករឲ្យមានបញ្ហាមួយចំនួននៅពេលធ្វើការផ្ញើសារពីគេហទំព័រ។ ឈ្មោះកាត់របស់ក្រុមមិនអាចមានកន្លែងទទេ(blanks) តទៅទៀតបានឡើយ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយការទទួលសារមកពីគេហទំព័រដំណើរការ។
ប្រសិនបើអ្នកប្រើប្រាស់មិនត្រួតពិនិត្យមើលក្រុមជាមួយនឹងសារមួយដែលwindowបើកសំរាប់ក្រុមនោះ, ឥឡូវនេះwindowមិនត្រូវបានបង្ហាញ។
កំហុសមួយត្រូវបានជួសជុល ដែលបង្ករឲ្យមានកំហុសជាមួយនឹងរបាដែលបង្ហាញភាគរយនៃការងារបន្ទាប់បន្សំដែលអាចប្រើប្រាស់បាននៅក្នុងសារមួយដែលបានផ្ញើចេញពីគេហទំព័រ។
កាលបរិច្ឆេទដែលបានចេញផ្សាយឥឡូវត្រូវបានប្រើប្រាស់ដើម្បីបង្ហាញនៅក្នុងការប្រាប់ឲ្យដឹងជាមុននៃ RSS។
បន្ថែមpropertyរបស់តំបន់ពេលវេលាគឺត្រូវបានបន្ថែមទៅកាន់ទំព័រពត៌មានដែលត្រូវបានប្រើប្រាស់ដើម្បីកំណត់ថា “daytime” មានន័យដូចម្តេចសំរាប់អ្នកប្រើប្រាស់។
រូបមន្តសំរាប់សារ(blast)ឥឡូវគឺ: #b GROUPALIAS MESSAGE
ការផ្ញើការអញ្ជើញម្តងទៀតដើម្បីចូលរួមក្រុមគឺកំពុងដាក់បង្ហាញលើទំព័រមួយដោយគ្មានគំនូរក្រាហ្វិក។ ត្រូវបានជួសជុលរួចហើយ។
ឈ្មោះសំរាប់បង្ហាញជាមួយដែលបានដាក់ដោយតួអក្សរបរទេស គឺមិនត្រូវបានsupport ទេ។ ឈ្មោះសំរាប់បង្ហាញឥឡូវអាចប្រើប្រាស់តួអក្សរនានាបានដូចជា ថៃ ឬ ខ្មែរ។
លេខនៃរូបតូចរបស់អ្នកប្រើប្រាស់ដែលបានកំណត់ទុកមុនដែលជាកន្លែងត្រូវបានគេ uploaded បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់overrideរូបតូចរបស់អ្នកប្រើប្រាស់នៃសមាជិកដទៃទៀត។
សារទទេរត្រូវបានអនុញ្ញាតពីគេហទំព័រ។ ប៊ូតុងសំរាប់ផ្ញើឥឡូវត្រូវបាន disabled នៅពេលដែលគ្មានអ្វីនៅក្នុងប្រអប់សំរាប់វាយអក្សរ។
អ្នកប្រើប្រាស់ដែលត្រូវបានគេបិទនៅក្នុង membership tab មានភាពមិនទៀងទាត់នៃក្រាហ្វិកដែលបានកំពុងលាក់កន្លែងសំរាប់បន្ថែមអ្នកប្រើប្រាស់។ ត្រូវបានជួសជុលរួចរាល់ហើយ។
ការបដិសេធនូវសំណើសុំចូលរួមឯកជនក្រុម បានបង្កើតភាពមិនទៀងទាត់នៃក្រាហ្វិកដែលបានលាក់ផ្នែកបន្ថែមសមាជិក។