Translations of this page:

ការដំឡើង​ទូរស័ព្ទ (Phone configuration)

ដើម្បី​ភ្ជាប់​ទូរស័ព្ទ​របស់​អ្នកជាមួយGeoChat អ្នក​ត្រូរតែ​ធ្វើ​តាម​ដំណាក់​កាល ប្រាំ​ជំហាន​ដែល​បាន​ពិពណ៌នា​ដូចខាងក្រោម:

១. ជ្រើសរើស​ប្រទេស​របស់​អ្នក​ពី​តារាង​នៃ​ប្រទេស។

២. ជ្រើសរើស​ក្រុមហ៊ុន​ទូរស័ព្ទដែលអ្នកប្រើ (ប្រសិនបើ​ក្រុមហ៊ុន​ទូរស័ព្ទដែលអ្នកប្រើ​មិន​នៅក្នុង​តារាង​ទេនោះ ចូរពិនិត្យមើល តារាង​នៃ​បណ្ដាញ​​ដែល​អាច​ប្រើប្រាស់ geochat)។

៣. បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក។

៤. ចុចលើ Text me! ។ នេះជាដំណាក់កាលសំខាន់ ពីព្រោះ​យើង​ចាំបាច់​ត្រូវបញ្ជាក់​ឲ្យច្បាស់​ថា​លេខ​ទូរស័ព្ទ​ដែល​អ្នក​បាន​បញ្ចូល​ពិត​ជា​លេខ​ទូរស័ព្ទ​របស់​អ្នក ឬយ៉ាងណា។


៥. អ្នក​នឹង​ទទួលបាន​សារ​ស្វាគមន៍​មួយ​ពី Geochat, ជាមួយនឹង​លេខ​កូដ​មួយ​នៅក្នុង​សារនោះ។ អ្នក​ត្រូវតែបញ្ចូល​លេខ​កូដ​នេះ​នៅក្នុង​ប្រអប់​ហើយ​បន្ទាប់មក​ចុច Submit

 
 
Except where otherwise noted, content on this wiki is licensed under the following license:CC Attribution-Noncommercial-Share Alike 3.0 Unported
Recent changes RSS feed